Experience YourListen.com completely ad free for only $1.99 a month. Upgrade your account today!

Land

Embed Code (recommended way)
Embed Code (Iframe alternative)
Please login or signup to use this feature.

19-07-2012 Intro ហេតុអ្វីបានជាដីស្រែមួយចំនួនត្រូវបានចោលទំនេរ
ឆ្នាំនេះ នៅខេត្តបាត់ដំបងបរិមាណទឹកភ្លៀងធ្លាក់ ហាក់មានតិចតួចណាស់ បើប្រៀប ធៀប ទៅនឹងឆ្នាំមុន។ ប្រការនេះធ្វើឲ្យប្រជាកសិករមួយចំនួនបានពន្យារពេលនូវការដាំដុះរបស់ពួកគាត់។ ស្របពេលដែលអ្នកខ្លះមានជំនឿថា ឆ្នាំរោងនឹងមានទឹកធំ។ហេតុនេះហើយ ទើបមាន ដីស្រែជាច្រើន ត្រូវបានទុកចោល។ជាងនេះទៀតបងប្អូនខ្លះបានធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសជិតខាងវិញ។

ការទុកដីឲ្យនៅទំនេរដូច្នេះមិនមែនជាអ្វីដែលកសិករចង់នោះទេ។ នៅពេលដីស្រែ ឬចំការ គ្មាន ការ ដាំដុះ ដោយសារមូលហេតុណាមួយនោះ ប្រជាកសិករភាគច្រើននឹងទទួល រងការប៉ះពាល់ដល់កម្រិតជីវភាពជាក់ជាមិនខាន។ ពេលនោះបញ្ហាជាច្រើននឹងត្រូវកើតមាន រួមមានទាំងការខក ខានការសិក្សារ បស់កូន អំពើហិង្សាក្នុងគ្រួសារ និង ចំណាកស្រុកជាដើម។

តើលោកអ្នកយល់យាំងណាដែរចំពោះ ការទុកដីឲ្យនៅទំនេរនេះ?បញ្ហានេះទាក់ទិននឹង ស្ថាប័នណា ខ្លះ?តើត្រុវធ្វើម៉េចដើម្បីកាត់បន្ថយ ការទុកដីឲ្យនៅទំនេរ?

Licence : All Rights Reserved


Similar Music and Audio

X