07 24 2012 សេវាក

Embed Code (recommended way)
Embed Code (Iframe alternative)
Please login or signup to use this feature.

07 24 2012 សេវាការពារផ្នែកច្បាប់ដល់ប្រជាពលរដ្ឋ
វាគ្មិន (លីកាដូ)
បច្ចុប្បន្ននេះ ការប្រព្រឹត្តបទល្មើស ករណីទំនាស់ផ្សេងៗបានកើតមានស្ទើរតែរៀងរាល់ថ្ងៃ នៅក្នុងប្រទេសកម្ពុជា មិនថានៅតាម ទីក្រុង ឬជនបទ នោះទេ។ បញ្ហានេះ ទាំងរាជរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធនិងអង្គការសង្គម ស៊ីវិល កំពុងយក ចិត្ត ទុកដាក់យ៉ាងខ្លាំងក្នុងការជួយរកយុត្តិធម៌ដល់ប្រជាពលរដ្ឋ។
ធម្មតាបទល្មើសតែងកើតឡើងពីជនបង្កបទល្មើស និង អ្នកទទួលរងគ្រោះ។តួយ៉ាងដូចជា ក្នុងករណីជាច្រើនមានជាអាទិ៍ ការបង្ករបួសស្នាម ការរំលោភសេពសន្ទវៈ ការរំលោភដីធ្លី ជាដើម។ ក្នុងរឿងនេះ ភាគីរងគ្រោះ តែងប្តឹងទៅសមត្ថកិច្ចគ្រប់ថ្នាក់ មុននឹងឈានដល់តុលាការ។ជាទូទៅក្រោយការសម្របសម្រួល អ្នកខ្លះគិតថាខ្លួនមិនទទួលបានភាពយុត្តិធម៌សមរម្យឡើយ ។ម៉្លោះហើយ បងប្អូនតែងស្វះស្វែងរកវិធីផ្សេងៗទៀត ដូចជា អង្គការមិនមែនរដ្ឋាភិបាលអង្គការសង្គមស៊ីវិលជាដើម ដើម្បី ផ្ដល់ នូវការប្រឹក្សា យោបល់ បង្កើតឲ្យ មានសេវាផ្នែកច្បាប់ ជួយដល់ជនដែលយល់ថាជា
ជនរងគ្រោះ ។ នេះម៉្យាងមកពីពួកគាត់ នៅមិន ទាន់យល់ដឹងច្បាស់ពី សេវាជំនួយផ្នែកច្បាប់នៅ ឡើយ ។ម្យ៉ាង វិញទៀត ពួកគាត់ហាក់ដូចជា មិនទាន់មានទំនុកចិត្ត ទៅលើសេវាប្រឹក្សាផ្នែកច្បាប់ ដោយខ្លាច ត្រូវចំណាយថវិការច្រើន ក្នុងការទទួល បានសេវានេះ។
តើកត្តាអ្វីខ្លះដែលជម្រុញឲ្យប្រ/ព យល់ឃើញបែបនេះ?
តើសេវាផ្នែកច្បាប់នៅកម្ពុជា អាចជួយបានទៅលើបញ្ហាអ្វីខ្លះ? យើងនឹងពិភាក្សាគ្នា លើប្រធានបទ សេវាការពារផ្នែកច្បាប់ដល់ប្រជាពលរដ្ឋ ជាមួយនឹងវាគ្និនជំនាញ នាពេល បន្តិចទៀតនេះ៕

Licence : All Rights Reserved


Similar Music and Audio

X