ការអភិវ%
00:00
00:00
Embed Code (recommended way)
Embed Code (Iframe alternative)
Please login or signup to use this feature.
Tags: 92.70fm_

បច្ចុប្បន្នប្រជាកសិករមានការប្រើប្រាស់ប្រព័ន្ធធារាសាស្រ្តតិចតួច ដែលសេស សល់ពីជំនាន់ ប៉ុល ពត និងមានការជួសជុលនិងកែឆ្នៃខ្លះតែប៉ុណ្ណោះ ។ រីឯតំបន់ខ្លះទៀតពុំមានប្រព័ន្ធប្រឡាយទឹកចែកចាយទឹកប្រើប្រាស់ សម្រាប់ស្រោច ស្រពលើផ្ទៃដីកសិកម្ម ដ៏ធំល្វឹងល្វើយ របស់ប្រពលរដ្ឋនោះឡើយ ដែលជាបញ្ហាធ្វើឲ្យប្រ/ព មានការព្រួយបារម្ភ យ៉ាងខ្លាំងនៅ ពេល ជួបគ្រោះរាំងស្ងួតម្ដងៗ។

ប្រព័ន្ធប្រឡាយទឹកគឺជាតម្រូវការដ៏ចាំបាច់របស់ប្រជាកសិករ សម្រាប់បង្ហូរទឹកស្រោចស្រពផលដំណាំ ទ្រទ្រង់នូវសេដ្ឋកិច្ចជាតិ ។ មានតែប្រ/ព ដែលនៅជិតប្រព័ន្ធ ធារាសាស្រ្ត ប៉ុណ្ណោះ ទេដែលមាន លទ្ធភាពប្រើប្រាស់ទឹកងាយស្រួលអាចនឹងបង្កើនផលស្រូវរដូវបានច្រើនដង ។
ក្នុងសហគមន៍ប្រើប្រាស់ទឹក គេឃើញមានការបង្កើត ជាសមាគម មានការបង់ ប្រាក់ វិភាគទាន សម្រាប់ជូសជុលថែទាំ , ផ្គត់ផ្គង់និងបែងចែកទឹក ប្រើប្រាស់ឲ្យបានសមស្រប និង ដោះស្រាយនូវវិវាទទាំងឡាយដែលធ្វើឲ្យខូចនូវផលប្រយោជន៍រួម ។ បន្តែទោះបីជាយ៉ាងណាខេត្តបាត់ដំបងជាខេត្តមួយដែលគេឲ្យឈ្មោះថាជាជង្រុកស្រូវ ដែលសម្បូណ៍ដោយទិន្នផល កសិកម្ម ប្រសើរជាងខេត្តដ៏ទៃ ក៏ពិតមែន ប៉ុន្តែប្រជាកសិករយើង នៅមិនទាន់ប្រើប្រាស់ អស់លទ្ធភាពក្នុង ការប្រមូលយកភោគផលស្រូវឲ្យបានច្រើនរដូវពីផ្ទៃដីនោះបាន ឡើយ ដោយសារតែប្រភពទឹកនិងប្រព័ន្ធធារាសាស្រ្តយើងនៅមានកំរិត ។

Licence : All Rights Reserved


X