Experience YourListen.com completely ad free for only $1.99 a month.

ទិវាដាំ%
00:00
00:00
Embed Code (recommended way)
Embed Code (Iframe alternative)
Please login or signup to use this feature.
Tags: ckcfm92.70

សព្វថ្ងៃនេះពិភពលោកកំពុងតែមានការ ព្រួយបារម្ភយ៉ាងខ្លាំងអំពីការបាត់បង់ព្រៃឈើ ហើយរដ្ឋាភិបាលកំពុងតែ យកចិត្រទុកដាក់លើបញ្ហានេះ ដោយអាជ្ញាធរពាក់ពន្ធ័គ្រប់លំដាប់ថ្នាក់ធ្វើ ការបំផុសអោយប្រជាពលរដ្ឋយល់ដឹងពីអត្ថប្រយោជន៍និងផលវិបាកនៃ ការបាត់បង់ព្រៃឈើ។ជាពិសេសបានបង្កើតឲ្យមានទិវាដាំកូនឈើ ដើម្បី ដាស់តឿនប្រជាពលរដ្ឋទាំងអស់ឲ្យមានស្មារតីស្រឡាញ់និងចូលរួម ថែរក្សាការពារព្រៃឈើ។

បើទោះជាមានការទប់ស្កាត់ពីរាជរដ្ឋាភិបាល ដោយមានការដាក់ ចេញនូវច្បាប់ដាក់ទោសចំពោះអ្នកកាប់បំផ្លាញនិងជួញដូរព្រៃឈើខុស ច្បាប់ក៏ដោយ ក៏គេសង្កេតឃើញថាបញ្ហានេះនៅតែកើតមានលួចលាក់ ជារឿយៗ ដោយពួកជនទុច្ចរិតបានប្រើប្រាស់គ្រប់រូបភាពក្នុងការនាំចេញ យកទៅលក់ឲ្យឈ្មួញបន្តទៀត។ ហើយពេលខ្លះបទល្មើសទាំងនេះត្រូវ បានធ្វើអន្តារាគមន៍ដោយអាជ្ញាធរមានសមត្ថកិច្ច តែពេលខ្លះទៀតហាក់ ដូចជាគ្មានការអើពើទប់ស្កាត់ ដោយសារពួកមន្ត្រីទាំងនោះទទួលបាន លាភសក្ការ:ឬដោយសារខ្លបខ្លាចនឹងជនខិលខូចទាំងនោះដែលមានខ្នង បង្អែកធំចាំការពារពីក្រោយ។

បើសិនជាករណីកាប់បំផ្លាញព្រៃឈើនៅតែបន្តកើតមានដោយគ្មានការទប់ស្កាត់ទេនោះ នឹងធ្វើឲ្យប្រទេសជាតិបាត់បង់នូវធនធានដ៏មានតម្លៃ អាកាសធាតុប្រែប្រួល ធ្វើឲ្យមានគ្រោះរាំងស្ងួត ទឹកជំនន់ ខ្យល់ព្យុះ ភ្លៀង មិនទៀងទាត់និងធ្វើឲ្យផែនដីឡើងកំដៅប៉ះពាល់ធ្ងន់ធ្ងរចំពោះការរស់នៅ របស់មនុស្សសត្វ ។

Licence : All Rights Reserved


X