គ្រុនឈា%
00:00
00:00
Embed Code (recommended way)
Embed Code (Iframe alternative)
Please login or signup to use this feature.
Tags: fm_92.70

ជម្ងឺគ្រុនឈាមបង្កឡើងដោយមូសខ្លាដែលជាភ្នាក់ងារចំលងមេរោគ។ ជម្ងឺនេះបានធ្វើឲ្យអ្នកជម្ងឺមានអាការៈ-គ្រុនក្តៅខ្លាំងដែលចាប់ផ្តើមឡើងភ្លាម -ឈឺក្បាលខ្លាំង -មានការឈឺចាប់ខាងក្រោយភ្នែក -ឈឺខ្លួននិងឈឺសន្លាក់ និង -ក្អូត ឬចង្អោរ ។មន្ត្រីសុខាភិបាល បានអំពាវនាវ​ឲ្យប្រជាពលរដ្ឋ​ទាំងអស់​យក​ចិត្តទុកដាក់សម្អាតផ្ទះសម្បែង​កប់វត្ថុដែលដល់​ទឹកលុបបំបាត់​ទឹកដក់ដែលអាចឲ្យ មូស ពងកូនបាន។ មិនតែប៉ុណ្ណោះ ថ្មីៗនេះ ក្រសួង​សុខាភិបាល បានចាត់ ឲ្យមន្ត្រីសុខាភិបាល ដើរដាក់ថ្នាំអាប៊ែត តាមផ្ទះប្រជាពលរដ្ឋទៀតផង។

បើទោះជាមានវិធានការទប់ស្កាត់ ពីមន្ត្រី សុខាភិបាល យ៉ាងណាក៏ ដោយ ក៏គេសង្កេតឃើញថា បច្ចុប្បន្ន ស្ថានភាពទូទៅនៃ ជម្ងឺគ្រុនឈាម នេះ​នៅ​តែមានកំនើន ខ្ពស់ ប្រសិនបណ្ដែតប​ណ្ដោយអាច​នឹងបណ្ដាល​ឲ្យអ្នក​ជម្ងឺ​អាចស្លាប់ ឬខាតបង់ថវិកាយ៉ាងច្រើន។

Licence : All Rights Reserved


X